ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ ពិធីបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ « ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល »

    BY SOMATEY March 27, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ ពិធីបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ « ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល »

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមអបអរសាទរ ពិធីបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ « ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល » ។

    តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ សម្តេចធិបតី បានគូសរំលេចថា ការដែលរៀបចំបុណ្យទន្លេនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ បង្ហាញសក្តានុពលធនធានធម្មជាតិ និងវប្បធម៌របស់តំបន់ជាប់ដងទន្លេ ជាពិសេសខេត្តក្រចេះ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: