ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំបូងហំហានណាស់ ជិះម៉ូតូជ្រេចុះឡើងតាមបទភ្លេង ដល់ពេលប៉ូលិសឃាត់ខ្លួនបានសើចលែងសម (មានវីដេអូ)

    BY Khmernote Media June 14, 2019
    ដំបូងហំហានណាស់ ជិះម៉ូតូជ្រេចុះឡើងតាមបទភ្លេង ដល់ពេលប៉ូលិសឃាត់ខ្លួនបានសើចលែងសម (មានវីដេអូ)

    ខេត្តកំពត៖ កាលពីពេលកន្លងទៅនេះ មានការចែកចាយជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពរបស់ក្រុមយុវជនក្មេងស្ទាវ២នាក់ បានជិះម៉ូតូមួយគ្រឿងយ៉ាងព្រហើនជ្រេចុះឡើងពេញផ្លូវ បង្កភាពអាណាធិបតេយ្យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គម។ បន្ទាប់ពីខ្សែវីដេអូនោះត្រូវបានចែកចាយរួចម្នាក់ ឥលូវនេះក្រុមក្មេងទំនើងទាំង២នាក់នោះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

    បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា “ផ្លូវស្រួលជិះពេក បានជាគាត់ជិះរបៀបនេះ ! ពួកគាត់ជិះតាមបទភ្លេង ក្រុមក្មេងទំនើងដែលបង្កបញ្ហាក្នុងក្រុងកំពត ម្តងហើយម្តងទៀត ត្រូវបានបង្ក្រាបហើយ”៕

    អត្ថបទ៖ ដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay