ហាងកាហ្វេបុណ្យសពកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសថៃ
ថៃ៖ ហាងកាហ្វេមរណៈមួយកន្លែង ដែលមានទីទាំងស្ថិតនៅក្នុងទីក្រុងបាំងកកប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលជាយុវវ័យ។ ហាងកាហ្វេមួយនេះត្រូវបានគេដាក់ឈ្មោះជាភាសាអង់គ្លេសថា Kid Mai Death Cafe ដែលនៅក្នុងហាងនេះត្រូវបានគេរៀបចំដូចជាមានពិធីបុណ្យសពមួយអ៊ីចឹង។
អតិថជនដែលទៅហាងកាហ្វេនេះអាចស្វែងយល់ និងសិក្សាពីរបៀប និងប្រពៃណីនៃការរៀបចំបុណ្យសពបាន។ នៅក្នុងហាងកាហ្វេនោះថែមទាំងមានរៀបចំឲ្យមានកា្តមឈូសទៀតផង ហើយបើអតិថិជនណាហ៊ានចូលទៅគេងក្នុងក្តាមឈូសនោះ នឹងទទួលបានការបញ្ចុះតម្លៃ ០,៦៤ ដុល្លារពីម្ចាស់ហាង។
ហើយចំណែកឯឈ្មោះកាហ្វេវិញក៏មានឈ្មោះប្លែកៗដែរដូចជា កើត ចាស់ មានជំងឺ ចាស់ជរា និងស្លាប់ជាដើម។ បើយោងតាមម្ចាស់ហាងនេះបានឲ្យដឹងថា គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ចម្លែកនេះ គឺមិនមែនប្រមាថដល់អាយុជីវិតអ្នកណាម្នាក់នោះទេ តែវាជាកន្លែងសម្រាប់ស្វែងយល់ពីរបៀបរៀបចំបុណ្យសព ដែលអាចអនុញ្ញាតឲ្យអតិថិជនដឹងថា ពេលដែលខ្លួនស្លាប់ទៅនឹងមានរឿងអ្វីកើតឡើងខ្លះចំពោះពួកគេ ហើយម្យ៉ាងទៀតវាក៏ជាការទាក់ទាញមួយដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ៕
ប្រភព៖ nextshark






