សង្គម

ចាប់ពីថ្ងៃនេះ ក្រសួងនឹងរឹតបន្តឹង ត្រួតពិនិត្យបណ្ណបើកបរតៃកុងឡានកុងតឺន័រ

BY
Khmernote Media
June 15, 2019

ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ ក្រសួងបានចាប់ផ្តើមអនុវត្តយុទ្ធនាការរឹតបន្តឹងការត្រួតពិនិត្យបណ្ណបើកបរ និងលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់ នៅគោលដៅ កំពង់ផែស្វយ័តភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដោយ ​ ឯកឧត្តមទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឲ្យដឹងថា ក្រសួងនឹងអនុវត្តត្រួតពិនិត្យមើលថា អ្នកបើកបរធុនធ្ងន់ណាមានប័ណ្ណបើកបរត្រឹមត្រូវឬមិនមាន បើគ្មានទេនឹងមិនអនុញ្ញាតឲ្យចេញឬចូលកំពង់ផែឡើយ។

ក្នុងនោះមិនត្រឹមតែត្រួតពិនិត្យប័ណ្ណបើកបរនោះទេ ក្រសួងនឹងត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់ថែមទៀត។ ដូច្នេះហើយឧត្តមទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានធ្វើការសូមអំពាវនាវ ចំពោះម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់គឺត្រួតពិនិត្យប័ណ្ណបើកបរ អ្នកបើកបររបស់ខ្លួន និងលក្ខណៈបច្ចេកទេសលើរថយន្តធុនធ្ងន់ កុំឲ្យខាងក្រសួងចុះចាប់ឃាត់ទុក និងដឹកទំនិញចេញមិនរួច៕

ដោយ៖ ណារ៉ែន

Share This Post: