ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ម្ចាស់រថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សី មិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចឡើយ
BY soknita
April 1, 2026
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន ចេញសេចក្តីប្រកាសព័ត៌មាន អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ថា ជន សង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍លើ លេខ៥ ស្រុកមោងឫស្សី នោះមិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនគរបាលនៅឡើយ។

តាមការបញ្ជាក់ពី អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះជន សង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិ លេខ៥ ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះ ចំនួន០៥នាក់ នោះមិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនគរបាលនៅឡើយទេ៕

