សិល្បៈ

ផែន បូទី នឹងផលិតចម្រៀងថ្មីរួមគ្នាជាមួយតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត ព្រមទាំង នេនទុំ ក្នុងពេលឆាប់ៗនេះ

BY
Khmernote Media
June 15, 2019

មុននេះបន្តិចតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងនៅផលិតកម្មសាន់ដេលោក ផែន បូទី បានបង្កការភ្ញាក់ផ្អើលទាំងព្រឹក ដោយលោកបានប្រកាសថាលោកនឹងរួមដៃគ្នាឆាប់ៗនេះជាមួយលោកពូ ណូយ វ៉ាន់ណេត និង នេន ទុំ ក្នុងការផលិតចម្រៀងថ្មី។ គួររំលឹកឲ្យដឹងផងដែរថាតារាប្រុសរូបនេះធ្លាប់ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្រោយពេលដែលបញ្ចេញបទចម្រៀងលំនាំមរតកដើម “ថ្ងៃដែលអូនចុកឈាម” កាលពីដើមឆ្នាំ២០១៩នេះ។

ក្រោយពេលបញ្ចប់រឿងនោះដោយចេញមុខសុំទោសជាសាធារណៈលោក បូទី បានខិតខំសម្រិតសម្រាំងស្នាដៃថ្មីៗជាច្រើន ព្រមទាំងបានចាប់ដៃគូគ្នាជាមួយតារាចម្រៀងអនិកជនក្រៅប្រទេសលោក Jay Chan ផងដែរ។ យ៉ាងណាមិញសមិទ្ធផលរបស់លោកជាមួយ នេន ទុំ និងតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត នឹងចេញក្នុងពេលឆាប់ៗនេះ សូមរង់ចាំតាមដានទាំងអស់គ្នា ថាមានអ្វីប្លែក៕ អត្ថបទ៖ មេសា

Share This Post: