ភ្ញៀវទេសចរណ៍ ៦០០នាក់ បានមកទស្សនាកម្ពុជារយៈពេល ២ថ្ងៃ តាមរយៈនាវាទេសចរណ៍ SEVEN SEA MARINER ដែលចូលចតនៅកំពុងផែក្រុងព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ ភ្ញៀវទេសចរណ៍ ៦០០នាក់ បានមកទស្សនាកម្ពុជារយៈពេល ២ថ្ងៃ តាមរយៈនាវាទេសចរណ៍ SEVEN SEA MARINER ដែលចូលចតនៅកំពុងផែក្រុងព្រះសីហនុ។

តាមការបញ្ជាក់ពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER សញ្ជាតិ BAHAMAS
នាវេលាម៉ោង ០៧:៥០ នាទី នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១៦,៩៣ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
ដោយនាវាទេសចរណ៍មួយនេះដែរ មាននាវិកសរុបចំនួន ៤៦៤ នាក់ (ស្រី ១០៨ នាក់) មាន ៣៦ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦០៩ នាក់ (ស្រី ៣២៣ នាក់) មាន ២៧ សញ្ជាតិ ហើយសម្រាប់ចំនួនសញ្ជាតិដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៤០០នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦៕




ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ