ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ណែននាំ និងក្រើនរំលឹងដល់ពលរដ្ឋ ថែរក្សាសុខភាព ក្នុងអំឡុងពេលដែលអាកាសធាតុក្ដៅអាចឡើងក្នុងចន្លោះពី ៣៧°C ទៅ៤១°C

    BY soknita April 3, 2026
    ក្រសួងសុខាភិបាល ណែននាំ និងក្រើនរំលឹងដល់ពលរដ្ឋ ថែរក្សាសុខភាព ក្នុងអំឡុងពេលដែលអាកាសធាតុក្ដៅអាចឡើងក្នុងចន្លោះពី ៣៧°C ទៅ៤១°C

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងសុខាភិបាល ណែននាំ និងក្រើនរំលឹងដល់ពលរដ្ឋ ឱ្យថែរក្សា សុវត្ថិភាព ក្នុងអំឡុងពេល ដែលអកាសធាតុក្ដៅអាចឡើងក្នុងចន្លោះពី ៣៧°C ទៅ៤១°C។

    តាមរយៈសេចក្ដីណែនាំពី ក្រសួងសុខាភិបាល ជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុង ពេលមានការឡើងកម្ដៅក្នុងចន្លោះពី ៣៧°C ទៅ៤១°C បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យ មានការកើតមានរលកកម្ដៅមិនទៀងទាត់។ អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃងាយធ្លាក់ខ្លួនឈឺជាយថាហេតុ រួមមាន បញ្ហានៅខួរក្បាល (Heat Stroke) ការខ្សោះជាតិទឹក ជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺថប់អារម្មណ៍ រមួលក្រពើ រលាកផ្លូវដង្ហើម និងនាំឱ្យមានជំងឺឆ្លងផ្សេងៗដូចជា ជំងឺរាករូស ជំងឺរាកមូល និងជំងឺគ្រុនពោះវៀន។ល។ បណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។ ដើម្បីថែទាំសុខភាព និងបង្ការជំងឺ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា យកចិត្តទុកដាក់ចូលរួមអនុវត្តតាមការណែនាំក្នុងអំឡុងពេលអាកាសធាតុក្តៅ ខ្លាំងដូចខាងក្រោម៖

    ប្រភព៖ ក្រសួងសុខាភិបាល

    Share This Post: