ស្អាតណាស់! ណាក់ ស្រីណា បង្ហាញសម្រស់យ៉ាងទន់ភ្លន់នៃនារីខ្មែរ ក្នុងឈុតកូនក្រមុំពណ៌ទឹកប្រាក់
- June 15, 2019
ណាក់ ស្រីណា តារាសម្តែង និងពិធីការិនីមានប្រជាប្រិយភាពដែលបងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផ្សេងៗ។
គួរបញ្ជាក់ឲ្យដឹងដែរថា ណាក់ ស្រីណា បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់កាលពីពេលថ្មីៗនេះដោយនាងបានដើរតួយ៉ាងសមឥតខ្ចោះក្នុងបទ “Sorry មួយលានដង” របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា។ ដោយឡែកមុននេះបន្តិចនាងបានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងឈុតប្រពៃណីខ្មែរ បង្ហាញពីសោភ័ណ្ឌភាពដ៏ស្រស់ស្អាតនៃនារីខ្មែរ ដែលធ្វើឲ្យបុរសៗជាច្រើនលង់ស្នេហ៍ដោយមិនដឹងខ្លួន៕ អត្ថបទ៖មេសា




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






