អបអរសាទរពិធីបើកការដ្ឋានសាងសង់ សាខាថ្មី របស់ធនាគារ ជីប ម៉ុង សាខាទី ១៦ នៅតំបន់បឹងស្នោរ ផ្លូវជាតិលេខ១
ភ្នំពេញ, កម្ពុជា —ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ និងចក្ខុវិស័យវែងឆ្ងាយ ធនាគារ ជីប ម៉ុង បន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដ្ឋានសាងសង់សាខាថ្មី ដែលបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណាក៏ដោយ ធនាគារ ជីប ម៉ុង នៅតែបន្ដឈានទៅមុខមិនរាថយ ដែលនេះគឺជាជំហានយុទ្ធសាស្ត្រដ៏ច្បាស់លាស់ ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត និងបង្កើនភាពជឿជាក់ជូនដល់អតិថិជន និងវិនិយោគិនទាំងអស់។

គួរបញ្ជាក់ផងដែរថា នេះគឺជាសាខាទី១៦ របស់ធនាគារ ជីប ម៉ុង ដែលមានទីតាំងនៅតំបន់បឹងស្នោ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតប ដល់តម្រូវការអតិថិជន ផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពសេវាហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់ ។ ការបើកសាខាថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការពង្រីកបណ្តាញសេវាកម្ម និងផ្តល់បទពិសោធន៍ហិរញ្ញវត្ថុដោយផ្ទាល់ដែលរហ័ស និងមានគុណភាពខ្ពស់។

ធនាគារ ជីប ម៉ុង ចូលរួមយ៉ាងសកម្មក្នុងការបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ដើម្បីប្រជាជនខ្មែរ លើកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ តាមរយះការផ្តល់កម្ចី លើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ដែលជាសសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ




