ប្រធាននាយកប្រតិបត្តិ AirAsia Cambodia បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ សហគ្រិនកម្ពុជា ក្នុងការឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព ក្នុងមហាសន្និបាតជាតិ YEAC ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងមហាសន្និបាតជាតិសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC National Convention 2026) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប។ ក្នុងមហាសន្និបាតនោះ លោក ណម វិស្សុត បានចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតនៃវិស័យធុរកិច្ចកម្ពុជា ដោយផ្តល់អនុសាសន៍ឱ្យសហគ្រិនផ្លាស់ប្តូរ ឥរិយាបថពី “ អ្នកតស៊ូត្រឹមតែដើម្បីរស់ (Survivor)” ដែលផ្ដោតតែលើប្រតិបត្តិការប្រចាំថ្ងៃទៅជា “ អ្នកស្ថាបនា (Architects) ” ដែលជាអ្នករៀបចំគម្រោង និងមានឥទ្ធិពលយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។

ក្នុងបទបង្ហាញក្រោមប្រធានបទ “ ការកសាងអាជីវកម្មក្នុងស្ថានភាពលំបាក៖ របៀបដែលសហគ្រិនអាចរៀបចំប្រព័ន្ធសេដ្ឋកិច្ច ”។ លោក ណម វិស្សុត បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មក្នុង ទីផ្សារកំពុងអភិវឌ្ឍ។ លោកបានណែនាំនូវគោលការណ៍ “ការគិតជាពីរបែប (Dual Thinking)” ដែលជាសមត្ថភាពដ៏សំខាន់ក្នុងការផ្ដោត លើប្រាក់ចំណេញផង ការយល់ដឹងពីប្រព័ន្ធច្បាប់ និងសេដ្ឋកិច្ចក្នុងតំបន់ផង។ លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យអាជីវកម្មកម្ពុជា រីកចម្រើន ប្រកបដោយចីរភាពសហគ្រិនត្រូវផ្ដោតសំខាន់លើជំនាញឯកទេស ច្បាស់លាស់ជាមួយនឹងនិរន្តរភាពរយៈពេលវែង ជាជាង ការពង្រីកខ្លួនឱ្យធំក្នុងរយៈពេលខ្លី ប៉ុន្តែខ្វះមូលដ្ឋានគ្រឹះរឹងមាំ។
មហាសន្និបាតនេះ ក៏ជាវេទិកាដ៏សំខាន់សម្រាប់ការចុះហត្ថលេខា ជាផ្លូវការលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) រវាង AirAsia Cambodia និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ផងដែរ។ តាមរយៈភាពជាដៃគូនេះ នឹងបើកផ្លូវឱ្យ សហគ្រិនក្នុងស្រុកទទួលបានបណ្តាញទំនាក់ទំនង និងធនធានក្នុងតំបន់ឱ្យកាន់តែសម្បូរបែប ដែលផ្តោតសំខាន់លើការជួយ ជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានលទ្ធភាពពេញលេញ ក្នុងការប្រកួតប្រជែង លើទីផ្សារអាស៊ាន។
វេទិកានេះ ក៏បានបង្ហាញនូវសមិទ្ធផលជាតិសំខាន់ៗជាច្រើនរួមមាន ការដាក់ឱ្យដំណើរការកម្មវិធី “លទ្ធភាពទទួលបាន ហិរញ្ញប្បទានលើកទី៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ២០០រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្មវិធីឌីជីថល សម្រាប់សហគ្រាស ធុនតូចបំផុត តូច និងមធ្យម (MSME Digital Program) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ជាកិច្ចបញ្ចប់ ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ អាណត្តិឆ្នាំ ២០២៧-២០២៩ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

ដើម្បីឆ្លុះបញ្ចាំងពីការរក្សានិរន្តរភាពនៃការប្រកួតប្រជែង លោក ណម វិស្សុត បានគូសបញ្ជាក់ថា ភាពជោគជ័យមិនមែន កើតឡើងត្រឹមតែពីទេពកោសល្យពីកំណើត ឬមហិច្ឆតានោះទេ។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំលើ គោលការណ៍ គ្រឹះសំខាន់ៗទាំង៤រួមមាន៖ ការហ្វឹកហាត់ដ៏ច្បាស់លាស់ដើម្បីទទួលបានសមត្ថភាពពិតប្រាកដ, សមត្ថភាពឆ្លងកាត់ឧបសគ្គប្រកប ដោយភាពធន់, ការផ្លាស់ប្តូរទម្លាប់ដើម្បីទទួលបានបំណិនជីវិតដែលមានវិន័យ និងរបៀបគិតដែលបត់បែនគ្រប់កាលៈទេសៈ។
លោក ណម វិស្សុត បានបញ្ចប់បទបង្ហាញនេះ ដោយលើកឡើងថាអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) គឺតំណាងឱ្យជំហានអនុវត្តដ៏សំខាន់មួយ ក្នុងការជួយលើកកម្ពស់សមត្ថភាព សហគ្រិនក្នុងស្រុកឱ្យអភិវឌ្ឍជំនាញសំខាន់ៗទាំងនេះបាន។ ហើយលោកក៏បានរំលឹកបន្ថែមថា “អ្នកដឹកនាំដែលបោះបង់នៅពេល ប្រឈមបញ្ហាដំបូង នឹងមិនអាចរៀនពីរបៀបគ្រប់គ្រង និងឈានទៅរកជោគជ័យបានឡើយ”។ កិច្ចសហការនេះ គឺជាការប្តេជ្ញាចិត្តរួម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឱ្យកាន់តែមានភាពធន់ មានសមាហរណកម្មឌីជីថល និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដើម្បីអនាគតនៃប្រទេសកម្ពុជា។

AirAsia Cambodia CEO Highlights the Transition from Survival to Sustainable Growth during YEAC National Convention 2026
PHNOM PENH, CAMBODIA – Vissoth Nam, CEO of AirAsia Cambodia, joined distinguished government officials and industry leaders as a keynote guest speaker at the YEAC National Convention 2026. During the event, Mr. Nam Vissoth shared a vision for the future of Cambodian business, urging entrepreneurs to shift their mindset from mere “Survivors” focused on daily operations to “Architects” who actively design and influence the broader regional economic ecosystem.
In a presentation titled “Building Against Gravity: How Entrepreneurs Can Shape the System,” Mr. Nam explored the practical challenges of operating in a developing market. He introduced the concept of “Dual Thinking”—the critical ability to balance internal profitability with a deep understanding of external legal and regional systems. He emphasized that for Cambodian businesses to thrive, they must prioritize deep expertise and long-term sustainability over rapid, superficial expansion.
The convention also served as the stage for the formalization of a Memorandum of Cooperation (MOC) between AirAsia Cambodia and the Young Entrepreneurs Association of Cambodia (YEAC). This strategic partnership establishes a framework to provide local entrepreneurs with enhanced regional connectivity and resources, specifically aimed at empowering small and medium enterprises (SMEs) to compete
effectively across the ASEAN market.
The gathering was marked by several national milestones, including the launch of the fifth “Access to Finance Program” presided over by H.E. Dr. Chea Serey, Governor of the National Bank of Cambodia, and the graduation of 200 participants from the MSME
Digital Program presided over by H.E. Dr. Chea Vandeth, Minister of Post and Telecommunications. The proceedings concluded with the YEAC President Handover 1 Ceremony for the 2027-2029 term, presided over by H.E. Hun Many, Deputy Prime Minister.
Reflecting on the qualities required for sustained competitiveness, Mr. Nam noted that success requires more than inherent talent or ambition. He highlighted a structured commitment to four fundamental pillars: training to build practical competence, resilience to forge character in the face of setbacks, discipline to transform daily routines into deep expertise, and a mindset that determines adaptability.
Mr. Nam concluded by stating that the MOC with YEAC is a practical step toward helping local entrepreneurs develop these essential skills, reminding the audience that if a leader leaves at the first sign of turbulence, they will never learn how to land. This
partnership reinforces a shared commitment to building a resilient, digitally integrated, and regionally competitive business ecosystem for Cambodia’s future.
