ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍មួយ ដើម្បីពង្រីកបណ្តាញជើងហោះហើរ និងជំរុញកំណើនទេសចរណ៍កម្ពុជា

    BY soknita April 9, 2026
    ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍មួយ ដើម្បីពង្រីកបណ្តាញជើងហោះហើរ និងជំរុញកំណើនទេសចរណ៍កម្ពុជា

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នោរសៀលថ្ងៃទី ៩ ខែមេសា​ ឆ្នាំ ២០២៦​ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ពិភាក្សាការងារជាមួយក្រុមហ៊ុន Air Cambodia ដើម្បីពង្រីកបណ្តាញជើងហោះហើរ និងជំរុញកំណើនទេសចរណ៍កម្ពុជា។

    ដោយកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

    នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នាពេលខាងមុខនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។

    ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសហការល្អ ដោយភាគីទាំងពីរបានពិភាក្សាផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការបង្កើនគុណភាពសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះក្រុមហ៊ុន Air Cambodia ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យទេសចរណ៍ និងការតភ្ជាប់បណ្តាញជើងហោះហើរកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ខណៈលោកបណ្ឌិត David Zhan ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕

     

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: