ម្ចាស់ផេក A Dose of Cath ធ្វើការបកស្រាយ ក្រោយមានការចោទប្រកាន់ថាកញ្ញារួមដៃជាមួយសង្សារចាស់បោកប្រាស់ខ្ចីលុយ និងជួលកាម៉េរាថតគេច្រើននាក់ហើយមិនសង
- June 15, 2019
ប្រិយមិត្តមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះមានការចោទប្រកាន់ និងការចុះផ្សាយថាកញ្ញា សម្បត្តិ សុក្រសុវណ្ណកេសរ ដែលត្រូវគេស្គាល់ថាជា Catherine Harry និងជាម្ចាស់ហ្វេសប៊ុកផេក A Dose of Cath រួមដៃជាមួយនឹងលោក ជុំ បញ្ញា ដែលជាសង្សារចាស់ បោកប្រាស់ខ្ចីលុយ និងជួលកាម៉េរាគេមិនសង។
ក្រោយពីមានបញ្ហានេះកើតឡើង កញ្ញា Catherine ក៏បានចេញវីដេអូបកស្រាយថា ក្នុងការកញ្ញាបានឆាតសួរមិត្តភក្តិរឿងលុយ ដោយសារតែសង្សារចាស់របស់ខ្លួនឈ្មោះបញ្ញា ពឹងឲ្យជួយសួរ ដំបូងសង្សារចាស់របស់កញ្ញា ប្រាប់ថាសុំខ្ចីតែប៉ុន្មានថ្ងៃទេ តែយូរទៅមិនសង ថែមទាំងមានបំណុលថ្មីៗនេះជាច្រើនដែល កញ្ញា Catherine ពុំបានដឹង រហូតមានរឿងរ៉ាវការជួលកាម៉េរាយកទៅលក់ហើយមិនសង។
កញ្ញា Catherine បានលើកឡើងថាទោះបីជានៅផ្ទះជាមួយគ្នាពិតមែន ប៉ុន្តែកញ្ញាពុំបានដឹងលឺចំពោះលុយរបស់សង្សារចាស់ខ្លួនបានខ្ចី និងរឿងរ៉ាវយកកាម៉េរាគេមិនសងនោះទេ ហើយលោក ជុំ បញ្ញា ក៏បានផ្តិតស្នាមមេដៃលើកិច្ចសន្យាដោយយកឈ្មោះកញ្ញាមកពាក់ព័ន្ធទាំងខ្លួនមិនបានដឹងឮអ្វីសោះ។ ក្រោយពីមានរឿងរ៉ាវនេះកើតឡើងកញ្ញាក៏បានចែកផ្លូវផ្តាច់ទំនាក់ទំនងស្នេហ៍៥ឆ្នាំជាមួយនឹងលោក ជុំ បញ្ញា ដោយកញ្ញាថាមិនមែនកញ្ញាចង់យកលេសរួចខ្លួននោះទេ ប៉ុន្តែកញ្ញានិងសង្សារចាស់មានបញ្ហារង្គោះរង្គើតាំងពីមុនពេលមានបញ្ហាមួយនេះ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖




ដោយ៖ ណារ៉ែន
- Share This Post:






