ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទូកមួយគ្រឿងបានបើកទៅបុកស្ពាននៅឥណ្ឌា បណ្តាលឱ្យមនុស្ស​ ១០នាក់បាត់បង់ជីវិត និងជាច្រើននាក់កំពុងបាត់ខ្លួន

    BY Pheakdey April 11, 2026
    ទូកមួយគ្រឿងបានបើកទៅបុកស្ពាននៅឥណ្ឌា បណ្តាលឱ្យមនុស្ស​ ១០នាក់បាត់បង់ជីវិត និងជាច្រើននាក់កំពុងបាត់ខ្លួន

    ឥណ្ឌា៖ យ៉ាងហោចណាស់សមានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានទូកមួយគ្រឿងបានបើកទៅបុកស្ពានមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមេសា បានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅលើទន្លេ Yamuna ក្នុងក្រុង​ Mathura ភាគខាងត្បូងនៃប្រទេសឥណ្ឌា។

    ប្រភពខាងបានបន្តថា ទូកដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាប្រភេទទូកដឹកអ្នកដំណើរ ដែលមានផ្ទុកមនុស្សសរុបចំនួន ២៧នាក់ ហើយស្ពានដែលទូកបានបើទៅបុកនោះគឺជាប្រភេទស្ពានបណ្តែតទឹក ដែលគេបង្កើតឡើងសម្រាប់ប្រើប្រាស់បណ្តោះអាសន្នតែប៉ុណ្នោះ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញសាកសពមនុស្ស ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សជាច្រើនទៀតកំពុងតែបាត់ខ្លួនផងដែរ៕

    អត្ថបទ៖​ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: