ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង​ ដើម្បីដឹកជញ្ជូនប្រជាជនធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ និងទៅតាមគ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    BY Nisaiy KN April 12, 2026
    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង​ ដើម្បីដឹកជញ្ជូនប្រជាជនធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ និងទៅតាមគ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង​ ដើម្បីដឹកជញ្ជូនប្រជាជនធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ និងទៅតាមគ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

    នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះមានប្រជាជនរាប់ម៉ឺននាក់បានមករង់ចាំ និងឡើងរថយន្តតាមគោលដៅចេញដំណើរ ដោយស្នាមញញឹម រីករាយទទួលអំណរឆ្នាំថ្មី៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: