ខ្មែរណូត

ស្វែងរក

  • PR

    ខ្មែរ ប៊ែវើរីជីស រៀបចំពិធីជួបជុំបុគ្គលិកអនាម័យបរិស្ថានជាច្រើននាក់ ចូលរួមលើកកម្ពស់តម្លៃការងារគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    BY SOMATEY April 13, 2026
    ខ្មែរ ប៊ែវើរីជីស រៀបចំពិធីជួបជុំបុគ្គលិកអនាម័យបរិស្ថានជាច្រើននាក់ ចូលរួមលើកកម្ពស់តម្លៃការងារគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    (ភ្នំពេញ)៖ ខណៈពេលដែលប្រជាជនខ្មែរគ្រប់រូប កំពុងមមាញឹកនឹងការតុបតែង និងរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីជួបសំណះសំណាល ពិសាអាហារជាមួយពុកម៉ែបងប្អូន ដែលជាបុគ្គលិកអនាម័យបរិស្ថានជាច្រើននាក់ នៅរោងចក្រស្តង់ដាលំដាប់ពិភពលោក ខ្មែរ ប៊ែវើរិជីស។

    ប្រៀបបាននឹងពេលវេលាជួបជុំនៃគ្រួសារធំមួយ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នាំពុកម៉ែបងប្អូនអ្នកសម្អាតទីក្រុងទាំងអស់ បានសប្បាយជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ ក៏ដូចជារាំលេងកំសាន្តជាដើម ដែលបង្ហាញពីការគោរពឱ្យតម្លៃលើការខិតខំបំពេញតួនាទី ធ្វើយ៉ាងណាឱ្យទីក្រុងស្អាត មានបរិស្ថានល្អ ក្រោមស្នាដៃរបស់បុគ្គលិកអនាម័យបរិស្ថានគ្រប់រូប។

    ចំពេលបរិយាកាសបងប្អូនខ្មែរកំពុងសប្បាយរីករាយផងនោះ ខ្មែរ ប៊ែវើរីជីស ក៏បានអបអរសាទរសមិទ្ធផលថ្មីរបស់ខ្លួន ដោយទទួលបានវិញ្ញាបនបត្រ ISO 22000:2018 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ពីស្ថាប័នអន្តរជាតិ បញ្ជាក់ពីស្តង់ដារគ្រប់គ្រងការផលិតទាំងមូល ពោរពេញដោយភាពត្រឹមត្រូវ ធានាសុវត្ថិភាព និងគុណភាពផលិតផលដល់អតិថិជន។ ហើយថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ក៏ទទួលបានមេដាយមាស ១០ គ្រឿងបន្ថែមទៀត ពីស្ថាប័ន Monde Selection ក្នុងឆ្នាំ ២០២៦ ដែលបញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ដែលសរុបមកដល់ ពេលនេះ ទទួលបានមេដាយមាសសរុប ៥៥ គ្រឿង ច្រើនជាងគេបង្អស់នៅកម្ពុជាពីស្ថាប័នអន្តរជាតិ។

    ជាសហគ្រិនខ្មែរ ដែលរីកលូតលាស់ក្នុងសង្គមខ្មែរ ខ្មែរ ប៊ែវើរីជីស តែងតែនៅកៀកតម្រូវការបងប្អូនខ្មែរជានិច្ច ដោយត្រៀមខ្លួនឆ្លើយតប និងចែកចាយផលិតផលដែលបំពេញគ្រប់លក្ខខណ្ឌនៃស្តង់ដាអន្តរជាតិ ទាំងរសជាតិ គុណភាព សុវត្ថិភាព ទៅគ្រប់ដេប៉ូ ឱ្យបងប្អូនខ្មែរយកទៅប្រើប្រាស់គ្រប់ឱកាស គ្រប់ពិធី និងការជួបជុំតូច-ធំផ្សេងៗ។

    ខ្មែរ ប៊ែវើរិជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក

    Share This Post: