ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វល្មិច ឬ អណ្ដើកសមុទ្រ មួយក្បាលត្រូវអាជ្ញាធរខេត្តកែប លែងឱ្យចូលក្នុងដែនសមុទ្យធម្មជាតិវិញ

    BY soknita April 20, 2026
    សត្វល្មិច ឬ អណ្ដើកសមុទ្រ មួយក្បាលត្រូវអាជ្ញាធរខេត្តកែប លែងឱ្យចូលក្នុងដែនសមុទ្យធម្មជាតិវិញ

    (ខេត្តកែប) ៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សត្វល្មិច ឬ អណ្ដើកសមុទ្រ មួយក្បាលត្រូវអាជ្ញាធរខេត្តកែប លែងឲ្យចូលក្នុងដែនសមុទ្យធម្មជាតិវិញ។ ឯកឧត្តម ហ៊ូរ មិថុនា អភិបាលរងខេត្តកែប ព្រមទាំងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ជាតិសន្តិសុខលម្អសមុទ្រ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញ លែងអណ្ដើកសមុទ្រ (ល្បិច) មួយក្បាល ត្រឡប់ទៅក្នុងសមុទ្រវិញ បន្ទាប់ពីបងប្អូនអ្នក នេសាទនៅតំបន់កោះពោធិ៍ បានប្រគល់សត្វល្អិចនេះជូនស្នាក់ការសន្តិសុខកោះពោធិ៍ ក្រោយរូបវាកើតមានករណីជាប់ខ្សែលបដោយចៃដន្យ។

    ឯកឧត្តមហ៊ូរ មិថុនា បានឲ្យដឹងថា ក្នុងចំណោមសត្វសមុទ្រដ៏កម្រជិតផុតពូជមិនថា សត្វល្អិច ឬអណ្ដើកសមុទ្រ នោះទេ គឺជាប្រភេទធនធានជលផលសមុទ្រដែល កំពុងរងគ្រោះថ្នាក់បំផុត និងត្រូវបានច្បាប់ការពារយ៉ាងតឹងរ៉ឹង ដែលទាមទារឱ្យមានការចូលរួមថែរក្សាពីគ្រប់មជ្ឈដ្ឋានត្រូវចូលរួមថែរក្សាអភិរក្សសមុទ្រដែលមាន ធនធានសមុទ្រដល់កម្រាំជិតផុតពូជឲ្យបានល្អទៅថ្ងៃអនាគតខាងមុខផងដែរ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: