រយៈពេល៧ថ្ងៃ ពលរដ្ឋ និងភ្ញៀវទេសចរ ចំនួន ១៧ម៉ឺននាក់ បានទៅកម្សាន្តនៅសួនសាធារណៈអតីត អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ
(រាជធានីភ្នំពេ) ៖ តាមការចុះផ្សាយពី ទូរទស្សន៍កម្ពុជាជាតិ ទទក បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ពលរដ្ឋ និងភ្ញៀវទេសចរ ចំនួន ១៧ម៉ឺននាក់ បានទៅកម្សាន្តនៅសួនសាធារណៈអតីត អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ ដោយចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ រយៈពេល ៧ថ្ងៃ ពលរដ្ឋ និងភ្ញៀវទេសចរ ចំនួន ១៧ម៉ឺននាក់បានទៅកម្សាន្តនៅសួនសាធារណៈអតីត អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឬស្គាល់ជាទូទៅថា ព្រលានយន្តហោះពោធិ៍ចិនតុង បានបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត ដោយអម ជាមួយការរៀបចំការសម្តែងរបាំប្រពៃណីបុរាណ ការប្រគំតន្ត្រីផ្សេងៗ ជាពិសេសផ្តល់ឱកាសដល់មហាគ្រួសារខ្មែរ ៗ ជាពិសេសផ្តល់ឱកាសដល់មហាគ្រួសារខ្មែរ និងភ្ញៀវ រឱកាសដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរអាចធ្វើការហាត់ប្រាណ លេង កីឡាជុំវិញតំបន់អគារប៉មបញ្ជាការហោះហើរ និងផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើន ដែលមាននៅទីនោះប្រកបដោយស្នាមញញឹម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការអរគុណដល់ក្រុមការងារពាក់ព័ន្ធ ពិសេសក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានរៀបចំសហការ និងបើកដំណើរការដល់ប្រជាជនខ្មែរបានចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ នា ឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៧ថ្ងៃកន្លងទៅ ដែលមានចំនួនអ្នកចូលរួមប្រមាណ១៧០.០០០នាក់។
សម្តេចធិបតី ក៏ថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណៈបញ្ជាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណៈយ៉ាងល្អ ប្រសើរជូនដល់ប្រជាពលរដ្ឋ៕







ប្រភព៖ ទូរទស្សន៍កម្ពុជាជាតិ ទទក