ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនព្រមានអំពីលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ

    BY Pheakdey April 21, 2026
    ជប៉ុនព្រមានអំពីលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានព្រមានអំពីលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២១ ខែមេសា។ ការព្រមាននេះត្រូវបានធ្វើឡើងក្រោយតំបន់ភាគភាគឦសាននៃប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិតរហូតដល់ ៧,៧រ៉ិចទ័រម្តងរួចហើយកាលពីថ្ងៃម្សិលមិញនេះ។

    គួររម្លឹកជូនថា ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិត ៧,៧រ៉ិចទ័រ កាលពីថ្ងៃម្សិលមិញ អាជ្ញាធរជប៉ុនក៏បានទាញសញ្ញាព្រមានអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិក្នុងកម្រិតធ្ងន់ធ្ងរបន្ថែមទៀតផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះរលកយក្សស៊ូណាមិដែលអាជ្ញាធរជប៉ុនបានព្រមាននោះនៅមិនទាន់កើតមាននៅឡើយទេ។​ គួររម្លឹកជូនថា កាលពីឆ្នាំ២០២១ ជប៉ុនធ្លាប់បានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិកម្រិតធ្ងន់ធ្ងរម្តង​ ដែលពេលនោះបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតរហូតដល់ជាង ១៨,០០០នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: