ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយកន្លែងក្នុងប្រទេសឥណ្ឌា

    BY Pheakdey April 21, 2026
    មនុស្ស ២៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយកន្លែងក្នុងប្រទេសឥណ្ឌា

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះក្នុងរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃទី២១ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ហើយក៏នៅមានមនុស្សចំនួន ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។

    ប្រភពខាងលើបានបន្តថា រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Vanaja Fireworks Industry មានទីតាំងស្ថិតនៅក្នុងទីក្រុង Virudhunagar នៃរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា ហើយនៅក្នុងរោងចក្រមានកម្មករសរុបជាង ៥០នាក់។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្រោយកើតមានហេតុការណ៍អកុសលនេះម្ចាស់រោងចក្របានរត់គេចខ្លួនបាត់​ ខណៈពេលនេះក្រុមប៉ូលិសជំនាញកំពុងតាមចាប់ខ្លួនម្ចាស់រោងចក្ររូបនោះឱ្យមកដោះស្រាយបញ្ហាខាងលើនេះទៅតាមផ្លូវច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: