ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើងដែលធ្វើសកម្មភាពវា-យ និងគ-ប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាត សមត្ថកិច្ចឃាត់ខ្លួនសរុប ១១នាក់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី

    BY soknita April 21, 2026
    ក្មេងទំនើងដែលធ្វើសកម្មភាពវា-យ និងគ-ប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាត សមត្ថកិច្ចឃាត់ខ្លួនសរុប ១១នាក់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ​នេះ បានបញ្ជាក់ឱ្យដឹងថា ក្មេងទំនើងដែលធ្វើសកម្មភាពវាយ និងគប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាត សមត្ថកិច្ចឃាត់ខ្លួនសរុប១១នាក់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសវាយ និងគប់កំទេចរថយន្ត ប្រព្រឹត្តបទល្មើសនៅចំណុចហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោងប្រហែល៧:៣៧យប់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦។

    ឃាត់ខ្លួនក្មេងទំនើង១១នាក់រួមមាន៖

    ១-ឈ្មោះ ម៉ាន់ ឡុងថាដា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស

    ២-ឈ្មោះ សុខ ជា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករតម្លើងឧបករណ៍ហាត់ប្រាណ

    ៣-ឈ្មោះ ឆុន រ៉ាយុទ្ធ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស

    ៤-ឈ្មោះ ឯក សុខមាន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបក្រុមហ៊ុនWOWNOW

    ៥-ឈ្មោះ នី សាគី ហៅភ្លោះ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ លក់ដូរ

    ៦-ឈ្មោះ នី វ៉វី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ដូរ

    ៧-ឈ្មោះ មឿន ពិសី ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ

    ៨-ឈ្មោះ ញ៉ ឆាលី ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មប្រេងខ្យង

    ៩- ឈ្មោះ សូរ្យវិសុទ្ធ ភេទប្រុស ជនជាតិខ្មែរ

    ១០- ឈ្មោះ ភឹមវិសាល ភេទ ប្រុស ជនជាតិ ខ្មែរ

    ១១-ឈ្មោះហូសាន់ សើហ្វ៊ីម៉ី ភេទ ប្រុស ជនជាតិខ្មែរ

    សម្រាប់វត្ថុតាងចាប់យកបានមាន ដុំថ្មចំនួន ០៤ដុំ ផ្លាកលេខរថយន្តចំនួន០១បន្ទះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យកំពុងបញ្ចូនសុំណុំរឿងទៅតុលាកាចាត់ការតាមនីតិវិធី៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: