សិល្បៈ

សិល្បករ សិល្បការិនី អំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួមកម្មវិធីដាំដើមឈើ២៥០០ដើម នៅខេត្តព្រៃវែង ថ្ងៃទី១៦ មិថុនា ស្អែកនេះ ឲ្យបានច្រើនកុះករ

BY
Khmernote Media
June 15, 2019

កាលពីកន្លងទៅប៉ុន្មានថ្ងៃមុននេះ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសអំពាវនាវឲ្យបងប្អូនសិល្បករ សិល្បការិនី ព្រមទាំងមហាជនទាំងអស់ចូលរួមឲ្យបានច្រើនកុះករក្នុងកម្មវិធីដាំដើមឈើ២៥០០ដើម នៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ដោយកម្មវិធីនេះធ្វើឡងដើម្បីលុបបំបាត់ការកាប់ព្រៃឈើ និងជួយថែរក្សាបរិស្ថាន។

មុននេះបន្តិចតារាសម្តែងស្រី សូ ដានីតា ក៏បានបង្ហោះថានាងនឹងចូលរួមក្នុងកម្មវិធីនេះផងដែរជាមួយសិល្បករ សិល្បការិនីជាច្រើននាក់ទៀត។ ដោយនាងបានសរសេររៀបរាប់ថា «តោះ ស្អែកទៅដាំដើមឈើ ២៥០០ដើម នៅខេត្តព្រៃវែង ដើម្បីព្យាបាលដំបៅផែនដី រួបរួមគ្នាថែរក្សាព្រៃឈើ ដើម្បីកុំអោយមានគ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះនិងទឹកជំនន់ ចូលកុំភ្លេចថា (កម្ពុជាជាប្រទេសបៃតង)»៕ អត្ថបទ៖ មេសា

Share This Post: