ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានហិរញ្ញប្បទានចំនួន ប្រមាណ៤៦.០០០.០០០ ដុល្លារ សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ
BY soknita
April 23, 2026
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងការបរទេស បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានហិរញ្ញប្បទានចំនួន ប្រមាណ៤៦.០០០.០០០ ដុល្លារ សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានហិរញ្ញប្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ ដែលមានទឹកប្រាក់ចំនួន ៦.៩០៨.០០០.០០០ យ៉េន (ប្រមាណ៤៦.០០០.០០០ ដុល្លារអាម៉េរិក)៕




ប្រភព៖ ក្រសួងការបរទេស