ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសវៀតណាមចំនួន ១២០នាក់

    BY soknita April 24, 2026
    ដំណឹងល្អ! ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសវៀតណាមចំនួន ១២០នាក់

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់ក្រោយឧត្តមសិក្សា និងការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានញ្ជាក់បន្ថែមថា ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិត អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ចំនួន១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដូចខាងក្រោម ៖

    ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

    Share This Post: