សួន ពិសិដ្ឋ ថាថ្ងៃមុខបើខ្លួនឈឺធ្ងន់ សូមកុំរៃអង្គាសជួយលោកអី យកលុយទាំងនោះជួយដល់កុមារកំព្រា ជនចាស់ជរា វិញទៅ
- June 15, 2019
កាលពីថ្មីៗនេះតន្ត្រីករ និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះលោក សួន ពិសិដ្ឋ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងក្រោយពីប្រកាសចាប់ដៃគ្នាជាមួយសមាគមសិល្បករខ្មែរបើកផលិតកម្មចម្រៀង។ គេសង្កេតឃើញថាលោក សួន ពិសិដ្ឋ ហាក់មមាញឹកជាខ្លាំងដោយត្រូវធ្វើបទភ្លេង និងទំនុកច្រៀងជាច្រើនដើម្បីត្រៀមសម្រាប់បំពេរអារម្មណ៍បងប្អុនក្នុងផលិតកម្មចម្រៀងរបស់ខ្លួន។
ស្រាប់តែមុននេះបន្តិចលោក សួន ពិសិដ្ឋ បានធ្វើឲ្យមហាជនខ្វល់ព្រួយបារម្ភក្រោយពីបង្ហោះរូបចូលសម្រាកពេទ្យដៃព្យួរសេរ៉ូម ជាមួយសារថា៖ «មួយសូន្យលទ្ធផលប្រឹងខ្លាំងពេកមិនគិតខ្លួន! បាក់កម្លាំងទន់លោម គ្រុនផ្ដាសាយធំ! ជាឧទាហរណ៍បណ្ដាំរបស់ខ្ញុំជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងនាមជាសិល្បករខ្មែរ១រូបនិងជាពលរដ្ឋម្នាក់ បើថ្ងៃខាងមុខខ្ញុំឈឺធ្ងន់ធ្ងរដល់ថ្នាក់ងើបមិនរួចនៅនឹងកន្ទេល សូមមិត្តភក្កិបងប្អូនហ្វេនទាំងអស់រួមទាំងសមាគមសិល្បករខ្មែរសូមកុំរៃអង្គាសលុយសប្បុរសធម៌ដើម្បីជួយខ្ញុំអី! តែបើនៅតែរៃអង្គាសលុយសប្បុរសធម៌ទាំងអស់នោះសូមយកទៅជួយដល់កុមារកំព្រា ជនពិការ ចាស់ជរា ទូទាំងប្រទេសនិងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង កាកបាទក្រហមកម្ពុជា មួយសេនក៏មិនទុកដើម្បីជួយខ្ញុំដែរ! ទើបខ្ញុំផុតស្ងប់ចិត្តស្ងប់សុខ! ពីខ្ញុំបាទ សួន ពិសិដ្ឋ»៕ អត្ថបទ៖ មេសា




- Share This Post:






