ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុម Hacker បានលួចលុយរដ្ឋាភិបាលស្រីលង្កាអស់ ២,៥លានដុល្លារ ខណៈប្រទេសមួយនេះកំពុងមានបំណុលបរទេស ៤៦ពាន់លានដុល្លារ

    BY Pheakdey April 25, 2026
    ក្រុម Hacker បានលួចលុយរដ្ឋាភិបាលស្រីលង្កាអស់ ២,៥លានដុល្លារ ខណៈប្រទេសមួយនេះកំពុងមានបំណុលបរទេស ៤៦ពាន់លានដុល្លារ

    ស្រីលង្កា៖ ក្រុម Hacker បានចូលទៅលួចលុយរបស់រដ្ឋាភិបាននៃប្រទេសស្រីលង្កាចំនួន ២,៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ក្រុម Hacker បានចូលគ្រប់គ្រងប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងហិរញ្ញវត្ថុស្រីលង្កា ​និងបានផ្ញើលុយចេញទៅកាន់ប្រភពមិនច្បាស់លាស់មួយ ដែលរហូតមកទល់នឹងពេលនេះប៉ូលិសជំនាញកំពុងតាមស្វែងរកប្រភពទទួលប្រាក់នោះហើយ។

    បើតាមលោកស្រី Harshana Suriyapperuma ដែលជាលេខាធិការក្រសួងហិរញ្ញវត្ថុស្រីលង្កាបានប្រាប់អ្នកយកព័ត៌មានថា ប្រាក់ទាំង ២,៥លានដុល្លារនេះគឺជាប្រាក់ដែលរដ្ឋាភិបាលតម្កល់ទុកសម្រាសងបំណុលទៅកាន់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។ សូមបញ្ជាក់ជូនផងដែរថា ករណីខាងលើនេះគឺករណីលួចលុយច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់រដ្ឋាភិបាលស្រីលង្កា ខណៈស្រីលង្កាគឺជាប្រទេសមួយដែលកំពុងមានបំណុលបរទេសយ៉ាងច្រើនបំផុត ពោលគឺប្រមាណជា ៤៦ពាន់លានដុល្លារ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: