អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាអន្តោប្រវេសន៍ ឬស្ទីកឃ័រ (QR Code) សម្រាប់អ្នកដំណើរជនបរទេស
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងមហាផ្ទៃ បានចុះផ្សាយថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីជូនដំណឹងពី កាដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាអន្តោប្រវេសន៍ ឬស្ទីកឃ័រ (QR Code) សម្រាប់អ្នកដំណើរជនបរទេស។

ក្នុងខេសក្ដីជូនដំណឹងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយំរ QR កូដ សម្រាប់អ្នកដំណើរជនបរទេស
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ជនបរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនដំណឹងស្តីពីការបន្តដាក់ឲ្យ អនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។ អ្នកដំណើរបរទេស អាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖
១.ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)
២.គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh)
៣.កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival ៕



ប្រភព៖ ក្រសួងមហាផ្ទៃ