បច្ចេកវិទ្យា

របៀបជូួយឲ្យ Wi-Fi ក្នុងផ្ទះដំណើរការបានលឿនទ្វេរដង

BY
Khmernote Media
March 20, 2018

សម្រាប់សម័យនេះ អាចនិយាយបានថាស្ទើរតែគ្រប់ផ្ទះហើយសុទ្ធតែមាន Wi-Fi ប្រើទាំងអស់។ ដោយឡែក ទាក់ទងទៅនឹងល្បឿនរបស់ Wi-Fi អាចនឹងដំណើរការបានលឿន រឺយឺតគឺមិនមែនអាស្រ័យទៅនឹងកញ្ចប់ដែលអ្នកទិញពីក្រុមហ៊ុនឡើយ ពោលគឺមានអ្វីៗច្រើនទៀតដែលចូលរួមចំណែក។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់ឲ្យល្បឿន Wi-Fi នៅផ្ទះដំណើរការបានល្អ និងលឿន យើងសូមណែនាំពីវិធីសាស្ត្រមួយចំនួននេះ។

1/ យកឧបករណ៍គ្មានខ្សែនានាចេញឲ្យឆ្ងាយ

ប្រសិនបើមានឧបករណ៍គ្មានខ្សែផ្សេងៗទៀតនៅក្បែរនោះដូចជា ទូរស័ព្ទ រឺអាយកូមនោះវាអាចបណ្ដាលឲ្យ Wi-Fi មានបញ្ហា។ ព្យាយាមយកឧបករណ៍ទាំងនោះចេញ ប្រសិនបើវានៅជិតដុំ Wi-Fi។ គួរបញ្ជាក់ផងដែរថា ឧបករណ៍ឥតខ្សែភាគច្រើនគឺមានប្រើប្រាស់ប្រេកង់ដូចគ្នាទៅនឹង Router ដែរ ដូចនេះការទុកឧបករណ៍ទាំងនោះនៅជិតគ្នា អាចជាមូលហេតុធ្វើឲ្យសញ្ញាបាត់បង់។

2/ ផ្លាស់ប្ដូរទីតាំង Router ឲ្យមកជិត

សម្រាប់សេវាដែល Router បញ្ចេញទៅ គឺអាចមានបញ្ហាប្រសិនបើមានរបស់រឹងនៅកាត់មុខ។ ដូចនេះ ប្រសិនបើអ្នកប្រើប្រាស់ Router តែមួយ រួចប្រើពីរផ្ទះនោះខាងដែលគ្មាន Router ប្រាកដជាដំណើរការយឺតជាង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រើប្រាស់ Wi-Fi តែក្នុងផ្ទះមួយទេ នោះអ្នកគួរព្យាយាមយកដុំនោះមកជិតខ្លួនបន្ដិចទើបការជះសញ្ញាបានល្អ។

3/ ផ្លាស់ប្ដូរឆានែលនៅលើ Router

ការកំណត់នៅលើ Router គឺជារឿងដ៏សំខាន់បំផុតមួយ ហើយក៏ជាវិធីដើម្បីដោះស្រាយបញ្ហាដែរ។ ជាការពិតណាស់ ជាធម្មតាឆានែលរបស់ Router គឺ 1,6 និង 11។ ដូចនេះ ជាការល្អអ្នកគួរជ្រើសរើសលេខផ្សេងដែលខុសពីនេះ ហើយវាក៏ជាវិធីសាស្ត្រមួយក្នុងការជួយឲ្យ Wi-Fi ដំណើរការបានល្អជាងមុនដែរ។

4/ ទិញអង់តែនសេវាបន្ថែម

សម្រាប់ការផ្លាស់ប្ដូរទីតាំង Router គឺជាវិធីសាស្ត្រល្អមួយហើយ ប៉ុន្ដែប្រសិនបើផ្ទះរបស់អ្នកមានសមាជិកច្រើន ហើយមានច្រើនជាន់ទៀតនោះ អ្នកនឹងមិនអាចលើក Router ទៅមកបានទេ។ ចំពោះវិធីដោះស្រាយ គឺមានតែទិញឧបករណ៍បន្ថែមដើម្បីជំនួយ ហើយអង់តែងនេះគឺល្អបំផុតហើយក្នុងការជួយឲ្យសេវារបស់ Router កាន់តែខ្លាំងទ្វេរដង។

5/ ប្រើប្រាស់ Wi-Fi Extender

ប្រសិនបើផ្ទះរបស់អ្នកធំមែនទែន នោះអង់តែងក៏ប្រហែលជាជួយមិនបានដែរ ហើយដើម្បីដោះស្រាយបញ្ហា អ្នកត្រូវទិញ Externder បន្ថែមហើយ។ ទាក់ទងទៅនឹង Extender នេះគឺជាដុំតូចមួយដែលមានសមត្ថភាពបង្កើនសេវាបន្ថែម តែស្ថិតនៅក្នុង Router តែមួយដដែល។ អាចនិយាយបានថា ឧបករណ៍នេះគឺដាច់ចេញពី Router ហើយអ្នកអាចយកវាទៅដោតជាប់នឹងព្រីភ្លើងណាក៏បានដើម្បីប្រើប្រាស់អ៊ីនថឺណេត។

Fu

ប្រភព៖ lifewire

Share This Post: