ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បាត់ម៉ូតូតែម៉ូតូដាក់ GPS ប្តឹងអាវុធហត្ថទាំងយប់ ព្រឹកឡើងម្ចាស់យកកាតគ្រីទៅយកម៉ូតូ តែអាវុធហត្ថមិនឲ្យ ហើយយកម៉ូតូ និងចោរ ឡើងតុលាការ ក្រោយមកសុំលុយពីម្ចាស់ម៉ូតូ ម្ចាស់ឲ្យ 100$ មិនព្រម ទាល់តែ 300$ ទើបព្រមឲ្យម៉ូតូ…

    BY Khmernote Media June 15, 2019
    បាត់ម៉ូតូតែម៉ូតូដាក់ GPS ប្តឹងអាវុធហត្ថទាំងយប់ ព្រឹកឡើងម្ចាស់យកកាតគ្រីទៅយកម៉ូតូ តែអាវុធហត្ថមិនឲ្យ ហើយយកម៉ូតូ និងចោរ ឡើងតុលាការ ក្រោយមកសុំលុយពីម្ចាស់ម៉ូតូ ម្ចាស់ឲ្យ 100$ មិនព្រម ទាល់តែ 300$ ទើបព្រមឲ្យម៉ូតូ…

    កាលពីពេលថ្មីៗនេះមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Kim San បានបង្ហោះរឿងបាត់ម៉ូតូមួយ ដែលម៉ូតូនោះបានដាក់ GPS ហើយក៏បានប្តឹងអាវុធហត្ថទាំងយប់ ក្រោយពេលបានម៉ូតូមកវិញម្ចាស់ម៉ូតូបានយកកាតគ្រីម៉ូតូទៅយក ហើយម្ចាស់ម៉ូតូបានអះអាងថា ព្រមឲ្យលុយ មួយរយដុល្លារទៅអាវុធហត្ថដើម្បីទៅយកម៉ូតូ តែអាវុធហត្ថមិនព្រម ហើយឲ្យ ៣០០ដុល្លារទើបព្រម គាត់បានបង្ហោះហ្វេសបុកឲ្យអ្នកចេះច្បាប់ជួយបំភ្លឺ។ ខាងក្រោមនេះជាខ្លឹមសារដែលគាត់សរសេរលើបណ្តាញសង្គមរបស់គាត់៖

    “មានរឿងមួយចង់សួរ នៅពេលយើងបាត់ម៉ូតូ ហើយយើងដេញចាប់បានម៉ូតូ និងចោរវិញតាមរយះGPS ដែលបានភ្ជាប់ ដោយខ្លួនឯង ហើយចូលទៅប្ដឹងអាវុធហត្ថទាំងយប់ លុះព្រឹកឡើងយើងជាម្ចាស់យកកាតគ្រីម៉ូតូទៅយកម៉ូតូវិញ តែអាវុធហត្ថ មិនអោយ ហើយយកម៉ូតូ និងចោរ ឡើងតុលាការ បន្ទាប់មកសុំលុយពីម្ចាស់ម៉ូតូ ហើយម្ចាស់ម៉ូតូព្រមអោយលុយ ១០០ដុល្លា តែខាងអាវុធហត្ថមិនព្រម បន្ទាប់មកក៏អោយ៣០០ដុល្លា ទើបព្រម ។ តើអាវុធហត្ថធ្វើអញ្ចឹងដូចខាងលើ ត្រឹមត្រូវដែរឬទេ? សូមលោកអ្នកដែលចេះច្បាប់សូមជួយបំភ្លឺផងសូមអរគុណ”។ តើប្រិយមិត្តគិតយ៉ាងណាដែរ?

    Share This Post:
    MPO4D jitutoto mpo4d Mpoplay