មជ្ឈមណ្ឌលវះកា-ត់កុមារ ហៅពេទ្យកៀនឃ្លាំង សហការជាមួយក្រុមគ្រូពេទ្យមកពី ហុងកុង ផ្តល់ជូនសេវា ពិនិត្យ ព្យាបាល និងវះកាត់ រយៈពេល ៣ថ្ងៃ ទៅលើអ្នកមានបញ្ហាដៃខូចទ្រង់ទ្រាយ ម្រាមដៃជាប់គ្នា ម្រាមដៃលើស ឬខូចខាត
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តាមករចុះផ្សាយពី មជ្ឈមណ្ឌលវះកត់កុមារ ហៅពេទ្យកៀនឃ្លាំង បានបញ្ជាក់ថា ដោយមានការសហការគ្នាជាមួយក្រុមគ្រូពេទ្យមកពី ហុងកុង ផ្តល់ជូនសេវា ពិនិត្យ ព្យាបាល និងវះកាត់ រយៈពេល ៣ថ្ងៃ ទៅលើអ្នកមានបញ្ហាដៃខូចទ្រង់ទ្រាយ ម្រាមដៃជាប់គ្នា ម្រាមដៃលើស ឬខូចខាត។

ក្នុងសេចក្ដីជូនដំណឹងនេះដែរ មជ្ឈមណ្ឌលវះកត់កុមារ បានបន្ថែមថា ចាប់ពីថ្ងៃទី ១៨ ដល់ ២១ ខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌលវះកត់កុមារ នឹងមានការសហការជាមួយ ក្រុមគ្រូពេទ្យជំនាញមកពី ហុងកុង ដើម្បីផ្តល់សេវា ពិនិត្យ ព្យាបាល និងវះកាត់ ជូនអ្នកជំងឺ ក្រីក្រដោយឥតគិតថ្លៃ។
ចំពោះអ្នកជំងឺ ពិការដៃ មិនអាចកម្រើកបាន ដោយសារគ្រោះថ្នាក់ (ព្យាបាលដោយតសសៃប្រសាទឡើងវិញ) និងកុមារដែលមានបញ្ហាដៃពីកំណើត ដូចជា ដៃខូចទ្រង់ទ្រាយ ម្រាមដៃជាប់គ្នា ម្រាមដៃលើស ឬខូចខាត។
សម្រាប់ការមកពិគ្រោះយោបល់ដោយផ្ទាល់ ដើម្បីទទួលព័ត៌មានលម្អិត និងការវាយតម្លៃពីគ្រូពេទ្យជំនាញ អាចមកកាន់ទីតាំង៖ មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ផ្លូវ ៦អា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់លេខទូរស័ព្ទទូស័ព្ទទំនាក់ទំនង ០២៣ ៤៣ ០២ ០២/ ០៩៦ ៦៦៤ ១០១២៕

ប្រភព៖ Children’s Surgical Centre