ពូរំលោភក្មួយនៅតូចបានសម្រេច ចុងក្រោយទើបដឹងថា មិនមែនរំលោភតែម្តងឡើយ គឺរំលោភរាប់ភ្លេចតាំងពីបុណ្យភ្ជុំមកម្ល៉េះ
ខេត្តត្បូងឃ្មុំ៖ ជនល្មោភកាមម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួ ក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រី ដែលត្រូវជាក្មួយ បានសម្រេចជាច្រើនដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចអោយដឹងថា ជនសង្ស័យមានឈ្មោះ ឡូញ អុីម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ នៅភូមិជ្រោយ ចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំណែកឯក្មេងស្រីជនរងគ្រោះ ឈ្មោះជ.ស.ផ.ន ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាក្មួយខាងប្រពន្ធរស់នៅផ្ទះជិតគ្នា។
បើតាមការរៀបរាប់ពីសាច់ញាតិក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា បានមកទាន់ឃេីញជនសង្ស័យរុញទ្វារចូលបន្ទប់ទឹកខ្ទាស់គន្លឹះទ្វារ ហើយធ្វើសកម្មភាពបៀតបៀន និងរំលោភក្មេងស្រីតែម្តង។ ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មួយពិតមែនធ្វើសកម្មភាពមែន ខណៈការសារភាពនេះបែកធ្លាយបានចាប់ធ្វេីសកម្មភាពរំលោភបានច្រើនលើកច្រើនសារមកហើយតាំងពីពេលបុណ្យភ្ជុំបិណ្ឌមកម៉្លេះ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី៕


