ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនជម្លៀសពលរដ្ឋជាង ៣០០គ្រួសារជាបន្ទាន់ ​ក្រោយមានផះយ៉ាងច្រើនចេញពីភ្នំភ្លើង Mayon

    BY Pheakdey May 4, 2026
    ហ្វីលីពីនជម្លៀសពលរដ្ឋជាង ៣០០គ្រួសារជាបន្ទាន់ ​ក្រោយមានផះយ៉ាងច្រើនចេញពីភ្នំភ្លើង Mayon

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានជម្លៀលពលរដ្ឋជាង ៣០០គ្រួសារជាបន្ទាន់ក្រោយមានផះយ៉ាងច្រើនបានហូរចេញពីភ្នំភ្លើង Mayon នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៤ ខែឧសភា។ សូមបញ្ជាក់ជូនថា ភ្នំភ្លើង Mayon គឺជាភ្នំភ្លើងដ៏ធំមួយស្ថិតនៅក្នុងខេត្ត Albay ភាគខាងត្បូង នៃប្រទេសហ្វីលីពីន។

    បើតាមលោក Teresito Bacolcol នាយកវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានបញ្ជាក់ថា ថ្មីៗនេះមិនមានការផ្ទុះដ៏ខ្លាំងក្លាចេញពីភ្នំភ្លើង Mayon នោះទេ ប៉ុន្តែមានកំណកកម្អែលភ្នំភ្លើងដ៏ធំនៅលើជម្រាលភាគនិរតីនៃភ្នំភ្លើង Mayon ស្រាប់តែហូរចុះមកយ៉ាងគំហុកនិងក្នុងបរិមាណយ៉ាងច្រើន ទើបធ្វើឱ្យមានបាតុភូតខាងលើនេះកើតឡើង​យ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះបាតុភូតក៏កម្រនេះកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន ៨៧ ដែលស្ថិតនៅក្នុងក្រុងចំនួន ៣ផ្សេងគ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: