ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្តដឹកថ្មលីចូមមួយគ្រឿង បានផ្ទុះឆេះនៅកណ្តាលទីក្រុងបាងកក

    BY Pheakdey May 4, 2026
    រថយន្តដឹកថ្មលីចូមមួយគ្រឿង បានផ្ទុះឆេះនៅកណ្តាលទីក្រុងបាងកក

    ថៃ៖ រថយន្តដឹកទំនិញមួយគ្រឿងបានឆេះនៅកណ្តាលទីក្រុងបាងកក នៃប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែឧសភា។ ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណជា ៧ និង ៣០យប់ម្សិលមិញ និងបានកើតឡើងនៅលើផ្លូវ Thepharat ជិតគីឡូម៉ែត្រលេខ ៤០។

    បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា រថយន្តដឹកទំនិញខាងលើនេះគឺជារថយន្តដឹកជញ្ជូនផលិតផលថ្មលីចូម ​ហើយដោយសារនៅក្នុងផលិតផលថ្មទាំងនេះមានផ្ទុកនូវសារធាតុគីមីយ៉ាងច្រើននោះ វាបានបណ្តាលឱ្យមានភ្លើងឆេះយ៉ាងខ្លាំងរហូតធ្វើឱ្យបេតុកនៃផ្លូវល្បឿនលឿននៅក្បែរនោះត្រូវប្រេះនិងធ្លាក់មួយផ្នែកមកក្រោមផងដែរ។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតនោះទេ តែវាបានបណ្តាលឱ្យមានការកកស្ទះចរចារណ៍យ៉ាងខ្លាំង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: