ពែកមី បង្ហោះសារចាក់ដោត ថាជាតិនេះខ្លួនគ្មានវាសនា កាប់បំផ្លាញព្រៃឈេី ដើម្បីធ្វើឧកញ៉ា ដូចគេនោះទេ
- June 16, 2019
កាលពីពេលថ្មីៗនេះ នាយពែកមី ដែលជាតារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN និងជាតារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា បានចុះទៅដល់ទឹកដីខេត្តព្រៃវែង ដើម្បីធ្វើការដាំកូនឈើ ជាមួយថ្នាក់ដឹកនាំខេត្ត ក៏ដូចជាយុវជនជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនោះដែរ តារាកំប្លែងល្បីឈ្មោះ បានសំដីរូបនេះក៏បានបង្ហោះសារចាក់ដោតមួយធ្វើអោយផ្អើលពេញបណ្តាញសង្គម Facebook តែម្តង ដោយលោកថាខ្លួនគ្មានវាសនា កាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើជាឧកញ៉ា ដូចគេនោះទេនៅក្នុងជាតិនេះ ព្រោះព្រៃទាំងនោះត្រូវគេកាប់បំផ្លាញអស់ហើយ ចំណែកឯលោកទើបតែដាំ មិនដឹងថ្ងៃណាដើមឈើនោះធំ នឹងបានកាប់នោះឡើយ។

នាយពែកមី បានរៀបរាប់ថា៖ “គេកាប់ព្រៃធ្វេីឧកញ៉ាអស់ហេីយ យេីងទេីបនឹងចាប់ផ្តេីមដាំ ដឹងកាលណាបានកាប់ មេីលទៅជាតិនឹងគ្មានវាសនាបានបំផ្លាញព្រៃឈេីនឹងគេទេមេីលទៅ”៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










