ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អេស្ប៉ាញយល់ព្រមទទួលនាវាទេសចរណ៍ ដែលកំពុងផ្ទុះឆ្លងមេរោគ “Hantavirus” ហើយបណ្តាលឱ្យអ្នកដំណើរ ៣នាក់បាត់បង់ជីវិត និង ៤នាក់ធ្លាក់ខ្លួនឈឺ

    BY Pheakdey May 6, 2026
    អេស្ប៉ាញយល់ព្រមទទួលនាវាទេសចរណ៍ ដែលកំពុងផ្ទុះឆ្លងមេរោគ “Hantavirus” ហើយបណ្តាលឱ្យអ្នកដំណើរ ៣នាក់បាត់បង់ជីវិត និង ៤នាក់ធ្លាក់ខ្លួនឈឺ

    អេស្ប៉ាញ៖ អាជ្ញាធរអេស្ប៉ាញបានយល់ព្រមទទួលយកនាវាទេសចរណ៍មួយគ្រឿង ដែលកំពុងផ្ទុះមេរោគដ៏កាចសាហាវ “Hantavirus” ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៦​ ខែឧសភា។ តាមគម្រោងគឺនាវាទេសចរណ៍ ដែលមានឈ្មោះថា MV Hondius នឹងត្រូវអនុញ្ញាតឱ្យចូលចតនៅក្នុងតំបន់ប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ ខណៈគិតត្រឹមពេលនេះនាវាពុងជាប់នៅលើសមុទ្រអាត្លង់ទិក ជិតប្រទេស Cape Verde ក្រោយប្រទេសចំនួនបដិសេដមិនឱ្យចូលចត។

    បើតាមក្រសួងសុខាភិបាលនៃប្រទេសអេស្ប៉ាញបានបញ្ជាក់ថា ការសម្រេចខាងលើនេះគឺត្រូវបានធ្វើឡើងដោយផ្អែកតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌។ ប្រភពខាងលើបន្តថា នៅពេលនាវាទេសចរណ៍ MV Hondius ចូលមកដល់តំបន់កោះ Canary អាជ្ញាធរសុខាភិបាលអេស្ប៉ាញនឹងពិនិត្យសុខភាពរបស់អ្នកដំណើរទាំងអស់ ហើយបន្ទាប់មកនឹងបន្តបញ្ជូនពួកគេទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។

    សូមបញ្ជាក់ជូនថា នាវាទេសចរណ៍ MV Hondius មានផ្ទុកអ្នកដំណើរសរុបប្រមាណជា ១៥០នាក់ ហើយភាគច្រើននៃអ្នកដំណើរគឺជាពលរដ្ឋអង់គ្លេស អាមេរិក និងអេស្ប៉ាញ។ នាវាទេសចរណ៍មួយគ្រឿងនេះបានចេញដំណើរពីប្រទេសអាហ្សង់ទីនកាលពីខែមីនាកន្លងទៅ ហើយថ្មីៗនេះស្រាប់តែមានផ្ទុះករណីរាតត្បាតមេរោគ “Hantavirus” នៅក្នុងចំណោមអ្នកដំណើរក្នុងនាវា និងបានបណ្តាលឱ្យមានអ្នកដំណើរចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត និង ៤នាក់ផ្សេងទៀតកំពុងធ្លាក់ខ្លួនឈឺ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: