ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Apple យល់ព្រមផ្តល់ប្រាក់សំណង ២៥០លានដុល្លារ ជុំវិញករណីផ្សព្វផ្សាយបំផ្លើសសមត្ថភាពមុខងារ Siri

    BY Pheakdey May 6, 2026
    Apple យល់ព្រមផ្តល់ប្រាក់សំណង ២៥០លានដុល្លារ ជុំវិញករណីផ្សព្វផ្សាយបំផ្លើសសមត្ថភាពមុខងារ Siri

    អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានយល់ព្រមបង់ប្រាក់សំណងចំនួន ២៥០លានដុល្លារ ពោះករណីដែលក្រុមហ៊ុនបានផ្សព្វផ្សាយបំផ្លើសសមត្ថភាពមុខងារ Siri នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែឧសភា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងពីអំឡុងឆ្នាំ ២០២៤ម្លេះ ដោយពេលនោះក្រុមហ៊ុន Apple បានផ្សព្វផ្សាយថា នឹងបញ្ចូលមុខងារ AI Siri នៅក្នុងទូរស័ព្ទ iPhone របស់ខ្លួន។

    យ៉ាងណាក្តី ក្រុមអតិថិជនរបស់ក្រុមហ៊ុន Apple ជាច្រើននៅសហរដ្ឋអាមេរិកបានខកចិត្តជាខ្លាំង ព្រោះថានៅក្នុងទូរស័ព្ទ iPhone របស់ពួកគេនៅមិនទាន់មានមុខងារ AI Siri នោះទេនៅពេលនោះ។ សូមបញ្ជាក់ជូនថា ក្រុមអតិថិជនដែលជាដើមបណ្តឹងទាមទារសំណងក្នុងករណីខាងលើនេះ គឺជាក្រុមអតិថិជនដែលបានទិញទូរស័ព្ទ iPhone 15 Pro, 15 Pro Max និង iPhone iPhone 16 ហើយប្រាក់សំណងទាំង ២៥០លានដុល្លារនឹងត្រូវបែងចែកទៅតាមចំនួនម្ចាស់ពាក្យបណ្តឹងជាក់ស្តែង ពោលគឺជនរងគ្រោះអាចទទួលបានប្រាក់សំណងយ៉ាងតិច ២៥ដុល្លារសម្រាប់ទូរស័ព្ទមួយគ្រឿង តែបើចំនួនអ្នកដាក់ពាក្យបណ្តឹងមានតិច ម្ចាស់ទូរស័ព្ទមួយគ្រឿនឹងអាចទទួលបានប្រាក់សំណងរហូតដល់ខ្ទង់ ៩៥ដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: