អាណិតណាស់ កាត់ដៃចោលហើយជម្ងឺមហារីកនៅតែតាមព្យាបាទដល់រាងកាយគួរឲ្យអាណោចអាធ័ម
- June 17, 2019
ពិតជាគួរឲ្យអានិតអាសូរដោយកុមារីម្នាក់ មានទីលំនៅ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ បានកើតមហារីករហូតដល់កាត់ដៃចោល ប៉ុន្តែទោះបីជាកាត់ចោលយ៉ាងណាក៏មហារីកនៅតែតាមញាញីគួរឲ្យខ្លោចចិត្តពេកក្រៃ។ ក្នុងនោះផងដែលក៏មានសប្បុរសជនបានចុះសួរសុខទុក្ខ និងផ្តល់អំណោយមួយចំនួនផងដែរ។
ដោយគណនីហ្វេសប៊ុក Chan Nary បានសរសេររៀបរាប់ថា៖ “អាណិតក្មួយណាស់ វ័យក្មួយត្រូវការរត់លេងសប្បាយ មិនគួរណាជម្ងីដ៏កាចសាហាវនេះមកបំផ្លាញអនាគតក្មួយ ទោះបីខំកាត់ដៃចោលហើយក៏ជម្ងឺនេះ នៅតាមព្យាបាទដល់រាងកាយដ៍សែនធ្ងន់ធ្ងរ។ អ៊ុំជូនពរក្មួយឆាប់ជាសះស្បើយ ពិសេសអរគុណលោកស្រី ចន គន្ធា ប្រធានសមាគមន៍ នារីខណ្ឌមានជ័យ ជាឧត្តមភរិយា លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ធមានជ័យ បានដឹកនាំក្រុមការងារសមាគមន៍នារី ចុះសួរសុខទុក្ខកុមារី ម្នាក់កំពុងកើតជម្ងឺ មហារីកដ៏សែនធ្ងន់ធ្ងរ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ និងបានឧបត្ថម្ភ ដូចជា អង្ករ ទឹកត្រី ប្រេងឆា ទឹកដោះគោឆៅ មី១កេះ ព្រមទាំងថវិកា ជាង៩០ម៉ឺនរៀល។ សូមជូនពរលោក លោកស្រីប្រធាននិងក្រុមការងារទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕




ប្រភព៖ Chan Nary
ដោយ៖ ណារ៉ែន
- Share This Post:






