ព័ត៌មានជាតិ
ក្រសួងព័ត៌មាននឹងរៀបចំកម្មវិធីរត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ៖ «ដើម្បីកុមារ ដើម្បីអនាគតយើង» នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦
BY SOMATEY
May 15, 2026
ក្រសួងព័ត៌មាននឹងរៀបចំកម្មវិធីរត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ៖ «ដើម្បីកុមារ ដើម្បីអនាគតយើង» នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោ។

កម្មវិធីរត់នៅឆ្នាំនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីអបអរទិវាកុមារអន្តរជាតិ និងដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា និងចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ដោយនឹងចាប់ផ្តើមបើកទទួលការចុះឈ្មោះចូលរួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន តាមរយៈ QR Code ដែលមានភ្ជាប់នៅខាងក្រោម ក្នុងតម្លៃ ៥០ ០០០រៀល/១នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦។

ប្រភព ក្រសួងព័ត៍មាន