ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ

    BY soknita May 15, 2026
    លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ

    (ខេត្តបាត់ដំបង)៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងពាណិជ្ជកម្ម  នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា​ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។

    តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងពាណិជ្ជកម្ម បានបន្ថែមថា លោក គឹម ប្រុស ដែលជាប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.» ខេត្តបាត់ដំបង នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។

    ក្នុងនោះដែរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានធនធានមនុស្ស ប្រធានគ្រប់អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay