ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះភ្លៀងនៅប្រទេសចិន បណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត

    BY Pheakdey May 19, 2026
    ព្យុះភ្លៀងនៅប្រទេសចិន បណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត

    ចិន៖ យ៉ាងយោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែព្យុះភ្លៀងយ៉ាងខ្លាំងមួយនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែឧសភា។ តំបន់ដែលកំពុងរងការគំរាមគំហែងដោយព្យុះភ្លៀងនៅពេលនេះគឺតំបន់ភាគកណ្តាល និងតំបន់ភាគខាត្បូង នៃប្រទេសចិន។

    ប្រភពខាងលើបានបន្តថា​ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ជាច្រើនាក់ហើយ ព្យុះភ្លៀងក៏បានបង្ខំឱ្យអាជ្ញាធរចិនសម្រេចបិទសាលារៀន និងទីតាំងអាជីវកម្មមួយចំនួនផងដែរ ខណៈតំបន់ខ្លះកំពុងគ្មានចរន្តអគ្គិសនីប្រើប្រាស់។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយចិនបានព្យាករណ៍ថា ខេត្តមួយចំនួនដូចជា ខេត្តJiangxi, ខេត្តAnhui, ខេត្តHunan, ខេត្តHubei, ខេត្តGuizhou, ខេត្តGuangxi, ខេត្តGuangdong និង ខេត្តHainan អាចប្រឈមនឹងការកើតមានបញ្ហាបាក់ដីធ្ងន់ធ្ងរ ប្រសិនបើភ្លៀងនៅបន្តធ្លាក់ខ្លាំង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay