ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា គិលានុបដ្ឋាក បម្រើការនៅផ្នែកសណ្តំ និងក្រោយសណ្តំ ចំនួន ៣ រូប

    BY soknita May 20, 2026
    មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា គិលានុបដ្ឋាក បម្រើការនៅផ្នែកសណ្តំ និងក្រោយសណ្តំ ចំនួន ៣ រូប

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នេះ ជូនដំណឹងពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា គិលានុបដ្ឋាក បម្រើការនៅផ្នែកសណ្តំ និងក្រោយសណ្តំ ចំនួន ៣ រូប។

    ក្នុងសេចក្ដីជូនដំណឹង មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវការជ្រើសរើស គិលានុបដ្ឋាក បម្រើការនៅផ្នែកសណ្តំ និងក្រោយសណ្តំ ចំនួន ៣ រូប ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    -មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌

    -ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    -មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា

    -ត្រូវមានចំណេះដឹងភាសាអង់គ្លេស និងបច្ចេកទេសកំព្យូទ័រ ។

    ចំពោះបេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមប្រវត្តិរូប (CVs & Cover letter) មានបិតរូបថតដោយភ្ជាប់ មកជាមួយនូវឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ឬសៀវភៅ ស្នាក់នៅ សញ្ញាបត្រ វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាល និងធនធានមនុស្ស នៃមន្ទីរពេទ្យ ហ្លួង ម៉ែ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦៕

    ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay