ព័ត៌មានជាតិ
កម្ពុជា និងចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឱ្យកាន់តែរឹងមាំ ក្នុងជំនួបនៅទីក្រុងគូឡាឡាំពួ
BY SOMATEY
May 21, 2026
នៅថ្ងៃទី២0 ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ចិនលើកទី៣២ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។


ប្រភព ក្រសួងព័ត៍មាន