សង្គម

មាត់ទន្លេតាខ្មៅ ជាកន្លែងពេញនិយមសម្រាប់អ្នកនៅតាខ្មៅរាំហាត់ប្រាណពេលរសៀល

BY
Khmernote Media
March 20, 2018

ជារៀងរាល់ថ្ងៃនាពេលល្ងាចឡើង គេតែងតែសង្កេតឃើញពូៗមីងៗជាច្រើនបាននាំគ្នារាំហាត់ប្រាណនៅតាមមាត់ទន្លេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល យ៉ាងសប្បាយរីករាយ។ បើតាមអ្នកនៅម្តុំនោះបានឲ្យដឹងថា មាត់ទន្លេតាខ្មៅនេះគឺជាកន្លែងពេញនិយមសម្រាប់បងប្អូនប្រជាពលរដ្ឋជាពិសេសលោកពូៗ អ្នកមីងៗ មកធ្វើលំហាត់ប្រាណ ដោយសារតែនៅទីនោះមានលក្ខណៈធំទូលាយ និងមានខ្យល់បរិសុទ្ធល្អ។

តាមការឲ្យដឹងពីអ្នកមីងម្នាក់នៅទីនោះបានឲ្យដឹងថា អ្នកមីងតែងតែមករាំហាត់ប្រាណនៅមាត់ទន្លេនេះរាល់ថ្ងៃ ដើម្បីសុខភាព ម៉្យាងអ្នកមីងបានជួបជុំមិត្តភក្តិនិយាយគ្នាលេងសើចសប្បាយថែមទៀតផង៕

អត្ថបទ៖ សេម

Share This Post: