បច្ចេកវិទ្យា

ច្បាស់ការហើយ! Huawei P20 Pro មានកាមេរ៉ាក្រោយ 3 ទំហំ 40MP របស់ក្រុមហ៊ុន Leica

BY
Khmernote Media
March 20, 2018

នាថ្ងៃទី27 ខែមិនា ខាងមុខនេះ ក្រុមហ៊ុន Huawei នឹងសម្រេចក្នុងការប្រកាសទាក់ទងទៅនឹងស្មាតហ្វូនកំពូលត្រកូល P20 របស់ខ្លួន ដែលមានដូចជា P20, P20 Lite និង P20 Pro។ ដោយឡែក ទាក់ទងទៅនឹងចំណុចខ្លាំងរបស់ស្មាតហ្វូនកំពូលថ្មីនេះ គឺកាមេរ៉ាក្រោយនេះឯងដែលមានដល់ទៅ 3 ឯណោះរបស់ក្រុមហ៊ុន Leica។ អ្វីដែលអស្ចារ្យបំផុតនោះគឺ សម្រាប់ lens ថតពណ៌គឺមានទំហំរហូតដល់ទៅ 40MP ហើយ lens មួយទៀតសម្រាប់ថតស-ខ្មៅ (Monochrome) មានទំហំ 20MP និងមួយទៀតមានទំហំ 8MP ជាប្រភេទ Telephoto ក្នុងកម្រឹត Aperture ចន្លោះពី f/1.6 ដល់ f/2.4។

គួរបញ្ជាក់ផងដែរថា សម្រាប់ P20 Pro គឺជាម៉ូដែលកំពូលប្រចាំត្រកូល ហើយមានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 6.1អ៊ីញ ប្រភេទ AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 1080 x 2240 pixels។ ចំពោះរចនាបទរបស់ស្មាតហ្វូននេះគឺមានសមាមាត្រ 19:9 និងក្បាលឆកខាងលើ ឯខាងក្រោមអេក្រង់គឺជា sensor ស្កេនស្នាមក្រយ៉ៅដៃដែលត្រូវបានផ្លាស់ប្ដូរមកខាងមុខវិញ។ ទាក់ទងទៅនឹងបន្ទះឈីបរបស់ P20 Pro គឺត្រូវបានបំពាក់ដោយ Kirin 970 របស់ក្រុមហ៊ុនផ្ទាល់ ជាមួយនឹងបច្ចេកវិទ្យា AI ផងដែរ។ មិនតែប៉ុណ្ណោះ សម្រាប់ទំហំ RAM គឺរហូតដល់ទៅ 6GB និងអង្គផ្ទុកទិន្នន័យ 128GB ដល់ 256GB ទៅតាមជម្រើសអ្នកប្រើប្រាស់។ ចំពោះថាមពលថ្មរបស់ស្មាតហ្វូនកំពូលនេះ ពិតជាមិនធម្មតាឡើយ គឺដល់ទៅ 4,000mAh ឯណោះ អបដោយបច្ចេកវិទ្យាសាកថ្មលឿន SuperCharge និងបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP67 ផងដែរ។

Huawei P20 Pro មានកម្រាស់ 7.65មម និងទម្ងន់ 174ក្រាម។ ក្រៅពីនេះ វាក៏មានភ្ជាប់មកជាមួយនឹងមុខងារ Bluetooth 4.2, NFC និងអ្វីៗជាច្រើនផ្សេងទៀត។ សម្រាប់តម្លៃរបស់ស្មាតហ្វូនកំពូលនេះ គឺពិតជាមិនធម្មតាឡើយ រហូតដល់ទៅ $1,100 ឯណោះ ជាមួយនឹងជម្រើសពណ៌ខៀវ និងពណ៌ខ្មៅ។

Fu

ប្រភព៖ phonearena

Share This Post: