ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូបរបស់លោក ដូណាល់ ត្រាំ អាចនឹងមាននៅលើក្រដាសប្រាក់ ២៥០ដុល្លារ របស់អាមេរិក

    BY Pheakdey May 29, 2026
    រូបរបស់លោក ដូណាល់ ត្រាំ អាចនឹងមាននៅលើក្រដាសប្រាក់ ២៥០ដុល្លារ របស់អាមេរិក

    អាមេរិក៖ រូបរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងមាននៅក្នុងក្រដាសប្រាក់ ២៥០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The strait Time នៅក្នុងថ្ងៃទី២៩ ខែឧសភា។ ទាំងការបង្កើតក្រដាសប្រាក់ ២៥០ដុល្លារ និងការដាក់រូបលោក ដូណាល់ ត្រាំ នៅលើរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក នឹងក្លាយជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើវាអាចកើតឡើងពិតមែន។

    បើតាមលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងថា សំណើសុំបង្កើតរូបិយប័ណ្ណថ្មីខាងលើនេះត្រូវបានរៀបចំរួចរាល់ហើយ តែគេនៅរង់ចាំការអនុម័តជាច្រើនដំណាក់កាលទៀត ហើយគេក៏នៅមិនទាន់អាចបញ្ជាក់បានថា​ ការអនុម័តជាផ្លូវការអាចនឹងកើតមាននៅពេលណានោះដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ប្រសិនបើសេណារីយ៉ូនៃការបង្កើតរូបិយប័ណ្ណថ្មីអាចកើតមានឡើងពិតមែននោះ គឺវានឹងក្លាយជាប្រវត្តិសាស្រ្តថ្មីមួយ ដែលសហរដ្ឋអាមេរិកមានរូបប្រធានាធិបតីកំពុងនៅរស់មានជីវិតនៅលើក្រដាសប្រាក់ ហើយវាក៏ជាចលនាចុងក្រោយរបស់គណៈបក្សសាធារណរដ្ឋក្នុងការបំបែកប្រពៃណីអាមេរិកផងដែរ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ The strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay