ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Honda កំពុងប្រមូលរថយន្តជិត ៩៩,០០០គ្រឿងនៅអាមេរិកចូលក្រុមហ៊ុនវិញ ក្រោយរកឃើញរថយន្តទាំងនោះមានបញ្ហាពោងសុវត្ថិភាព

    BY Pheakdey May 29, 2026
    ក្រុមហ៊ុន Honda កំពុងប្រមូលរថយន្តជិត ៩៩,០០០គ្រឿងនៅអាមេរិកចូលក្រុមហ៊ុនវិញ ក្រោយរកឃើញរថយន្តទាំងនោះមានបញ្ហាពោងសុវត្ថិភាព

    អាមេរិក៖ ក្រុមហ៊ុន Honda Motor កំពុងប្រមូលរថយន្តចំនួន ៩៨,៨៩២គ្រឿងចូលក្រុមហ៊ុនវិញ ក្រោយរកឃើញថារថយន្តទាំងនោះមានបញ្ហាពោងសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩​​ ខែឧសភា។ សូមបញ្ជាក់ថា រថយន្តដែលស្ថិតនៅក្នុងការប្រមូលចូលក្រុមហ៊ុន Honda Motor វិញនៅពេលនេះ គឺជារថយន្តមួយចំនួនដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

    ប្រភពខាងលើបានបន្តថា រថយន្តរបស់ក្រុមហ៊ុន Honda Motor ដែលត្រូវប្រមូលចូលក្រុមហ៊ុន ដើម្បីត្រួតពិនិត្យឬជួសជុលឡើងវិញនោះមានដូចជា រថយន្តម៉ាក Honda Acura TLX, ម៉ាក Accord Hybrid និងម៉ាក Accord ផលិតក្នុងឆ្នាំ ២០២២ មួយចំនួនផងដែរ។ បើតាមតំណាងរបស់ក្រុមហ៊ុន Honda Motor បានបញ្ជាក់ថា ​​បញ្ហាបច្ចេកទេសដែលមាននៅក្នុងរថយន្តជាច្រើនប្រភេទខាងលើនេះគឺ ជាបញ្ហាដែលកើត​ចេញ​ពី​ឧបករណ៍​ចាប់​ទម្ងន់​របស់កៅអី​អ្នក​ដំណើរ​នៅខាង​មុខ ដែល​អាច​ប្រេះនិង​បង្កើតសៀគ្វី​ខ្លីៗ ហើយបញ្ហានេះអាចជម្រុញឱ្យពោងសុវត្ថិភាពលោតចេញក្នុងអំឡុងពេលកំពុងបើកបរធម្មតា៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay