បង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២៦ ដោយមិនរង់ចាំយូរ ជាមួយ Chip Mong Bank App
ភ្នំពេញ៖ ដើម្បីចូលរួមសម្រួលដល់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងផ្ដល់នូវបទពិសោធន៍ហិរញ្ញវត្ថុដ៏ទំនើប ធនាគារ ជីប ម៉ុង សូមរំលឹកដល់ម្ចាស់យានជំនិះគ្រប់ប្រភេទទាំងអស់ថា រដូវកាលនៃការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៦ នឹងចាប់ផ្តើមអនុវត្តចាប់ពី ថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលចង់បានភាពរហ័សទាន់ចិត្ត ធនាគារ ជីប ម៉ុង បានពង្រឹងសេវាកម្មទូទាត់ពន្ធតាមរយៈ កម្មវិធី Chip Mong Bank App ដែលអនុញ្ញាតឲ្យម្ចាស់យានជំនិះអាចបំពេញកាតព្វកិច្ចបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់ទីតាំងបង់ពន្ធដោយផ្ទាល់ ឬរង់ចាំយូរ។
គ្រាន់តែប្រើប្រាស់ កម្មវិធី Chip Mong Bank App លោកអ្នកអាចបំពេញការបង់ពន្ធបានយ៉ាងរហ័ស សុវត្ថិភាព និងមានភាពជឿជាក់ខ្ពស់។ Chip Mong Bank App ជួយសន្សំពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងផ្តល់ភាពងាយស្រួលសម្រាប់ម្ចាស់យានយន្តគ្រប់រូប។
កុំភ្លេច បង់ពន្ធយានយន្តរបស់លោកអ្នកឱ្យបានទាន់កាលបរិច្ឆេទ និងទទួលយកបទពិសោធន៍ថ្មីនៃការបង់ពន្ធតាមប្រព័ន្ធឌីជីថល ជាមួយ Chip Mong Bank App។
សូមទស្សនាវីឌីអូពាណិជ្ជកម្មhttps://www.facebook.com/share/r/1Em7o94BM7/?mibextid=wwXIfr
ដោនឡូត Chip Mong Bank App ឥឡូវនេះ : https://www.chipmongbank.com/app