ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាអាមេរិកបោះឆ្នោតគាំទ្រឱ្យមានការបញ្ឈប់សកម្មភាពយោធាអាមេរិកនៅអ៊ីរ៉ង់

    BY Pheakdey June 4, 2026
    សភាអាមេរិកបោះឆ្នោតគាំទ្រឱ្យមានការបញ្ឈប់សកម្មភាពយោធាអាមេរិកនៅអ៊ីរ៉ង់

    អាមេរិក៖ សភាអាមេរិកបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចមួយស្វែងរកការបញ្ឈប់សកម្មភាពយោធារបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៤ ខែមិថុនា។ គួរកត់សម្គាល់ថា ចំណាត់ការនេះត្រូវបានធ្វើឡើងស្របពេលដែរកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុង​តេអេរ៉ង់ក្នុងការបញ្ឈប់សង្គ្រាមកំពុងជាប់គាំង និងមានភាពតានតឹងយ៉ាងខ្លាំង។

    ប្រភពខាងលើបានបន្តថា ការបោះឆ្នោតនៅក្នុងសភាអាមេរិកខាងលើនេះទទួលបានសំឡេងគាំទ្រក្នុងចំនួន ២១៥ទល់នឹង២០៨ ខណៈនៅក្នុងចំណោមសមាជិកសភាដែលបានបោះឆ្នោតគាំទ្រទាំង ២១៥នាក់នោះក៏មានសមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងកាន់អំណាចផងដែរ។ សូមបញ្ជាក់ជូនថា ការបោះឆ្នោតនេះគ្រាន់តែជាការគាំទ្រឱ្យមានការបញ្ចប់សង្គ្រាមតែប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាច្បាប់ដែលកំណត់ឱ្យរដ្ឋាភិបាលអាមេរិកត្រូវតែបញ្ចប់សង្គ្រាមភ្លាមៗនោះទេ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay