ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកសម្របសម្រួលUNប្រចាំកម្ពុជាគាំទ្រកម្ពុជាចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីតាមរយៈUNCLOS

    BY SOMATEY June 4, 2026
    អ្នកសម្របសម្រួលUNប្រចាំកម្ពុជាគាំទ្រកម្ពុជាចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីតាមរយៈUNCLOS

    ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦–អ្នកសម្របសម្រួលអង្កការសហប្រជាតិជាតិ(UN) ប្រចាំនៅកម្ពុជាបានគាំំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី តាមរយៈយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS)។

    ប្រាប់ក្រុមអ្នកនាំសារព័ត៌មានក្រោយជំនួបរវាង សម្តេចរដ្ឋសភាធិបតីឃួន សុដារីប្រធានរដ្ឋសភា ជាមួយលោកជំទាវ Vladanka Andreeva អ្នកស ម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុន្ទកាល័យនិងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឲ្យនៅក្នុងជំនួបលោកជំទាវVladanka Andreevaបានប្តេជ្ញាជួយកម្ពុជានិងសហការឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោល ដៅប្រកបដោយចីរភាព ក៏ដូចជាជួយជ្រំជ្រែងកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យដែលបានដាក់ចេញ។

    លោកជំទាវបានបញ្ជាក់ថា៖”សូមអបអរសាទ និងគាំទ្រចំពោះកម្ពុជាដែលបានប្រកាន់យកច្បាប់អន្តរជាតិ ដោះស្រាយការទូត និងដោះស្រាយតាមពហុភាគីនិយម ដែលជាគោលការណ៍ស្តារស ម្រេចបានសន្តិភាព និងសន្តិសុខសកល”។

    លោកជំទាវបានបន្ថែមថាកម្ពុជាក្នុងនាមជាប្រទេសជិតខាងគឺមានតែមានការរក្សាសុខសន្តិភាពទេ ដែលជាប្រយោជន៍ក្នុងការអភិវឌ្ឍនិងជាប្រយោជន៍ដល់ ប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

    លោកជំទាវបានគាំំទ្រចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS) ក្នុងការដោះ ស្រាយបញ្ហាជាមួយថៃដោយផ្អែកលើគោលការណ៍ច្បាប់និងដោយ សន្តិវិធី ដើម្បីយ៉ាងណាមានការទទួលយកបានពីគ្រប់ភាគីមានភាពយូរអង្វែង។

    ឯកឧត្តម កែវ ពិសិដ្ឋបានបញ្ជាក់ថា៖”យើង​អាច​មាន​ការ​ប្រឹក្សា​យោបល់​ ភាគី​ទាំង​សង​ខាង​អាច​មាន​សិទ្ធិ​ក្នុង​ការ​សុំ​នូវ​ការ​ប្រឹក្សា​យោបល់​ សិទ្ធិ​នូវ​ការ​សុំ​នូវ​ជំនួយ​ការ​បច្ចេកទេស ជំនួយ​ផ្សេង​ៗ ហើយ​អង្គការ​សហ ប្រជាជាតិ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ផ្សេង​ៗ​ តាម​អ្វី​ដែល​គេ​អាច​ផ្ដល់​បាន​តាម​ក្រប​ខណ្ឌ​នៃ​អង្គការ​សហប្រ ជាជាតិ”។

    ឯកឧត្តម ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​ជ្រើស​រើស​យក​យន្ត​ការ​នៃ​ការ​ដោះ ស្រា យ​បញ្ហា​តាម​អង្គការ​សហប្រជាជាតិ​ព្រោះ​កម្ពុជា​ មាន​ជំនឿ​លើ​អង្គការ​នេះ​ធា នា​នូវ​យុត្តិធម៌ និង​ស្ថិរភាព​ពិភព​លោក​។

    ក្នុង​ជំនួប​នោះ​ផង​ដែរ​​​​ប្រធាន​រដ្ឋ​សភា​ ​សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ដោយ​បាន​អរគុណ​ដល់​អង្គការ​សហប្រជាជាតិ​ដែល​ជា​អ្នក​ធានា​ដល់​ការ​អភិវឌ្ឍន៍ និង​ខែល​ការពារ​ប្រ ទេស​នានា​ពី​អំពើ​អយុត្តិធម៌។

    សម្ដេច​ប្រធានរដ្ឋសភាក៏បាន​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​មាន​ជំនឿ​លើ​ប្រព័ន្ធ​ពហុ ភាគី​និយម និង​ច្បាប់​អន្តរជាតិ ដែល​ហេតុ​នេះ​ហើយ​ទើប​សភា​កម្ពុជា​បាន​អនុម័ត​អនុម័តយល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិសមុទ្រ​កាល​ពី​ខែ​មករា​ និង​សម្រេច​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដែល​មាន​ក្នុង​ច្បាប់​នេះ​នៅ​ខែ​មិថុនា​នេះ​ផង​ដែរ​។

    សូមជម្រាបថា​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​ថៃ ពី​ការ​ចាប់​ផ្ដើម​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជា​មួយ​ថៃ​ បន្ទាប់​ពី​ថៃ​បាន​ដក​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង​ពី​ MOU ឆ្នាំ​២០០១ កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay