សាកលវិទ្យាល័យមួយនៅអាមេរិក យល់ព្រមផ្តល់សំណង ១០០លានដុល្លារទៅកាន់អតីតនិស្សិតជិត ៣០០នាក់ ដែលបានរងគ្រោះពីការរំលោភបំពានផ្លូវភេទ
អាមេរិក៖ សាកលវិទ្យាល័យរដ្ឋអូហៃអូ (Ohio State University) បានឈានដល់ការដោះស្រាយសំណងដែលមានចំនួនជាទឹកប្រាក់សរុប ១០០លានដុល្លារទៅកាន់អតីតនិស្សិតជិត ៣០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមិថុនា។ សូមបញ្ជាក់ជូនថា ករណីខាងលើនេះគឺជាករណីរំលោភបំពានផ្លូវភេទទៅលើក្រុមនិស្សិតពីសំណាក់វេជ្ជបណ្ឌិតប្រចាំនៅក្នុងសាកលវិទ្យាល័យ ដែលបានកើតឡើងនៅក្នុងចន្លោះពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៩៨។

វេជ្ជបណ្ឌិតដែលជាអ្នកប្រព្រឹត្តិបទល្មើលមានឈ្មោះថា Richard Strauss បានសម្លាប់ខ្លួនឯងនៅក្នុងឆ្នាំ២០០៥ ហើយនៅក្នុងអំឡុងពេលដែលគាត់មានតួនាទីជាវេជ្ជបណ្ឌិតប្រចាំនៅក្នុងសាកលវិទ្យាល័យរដ្ឋអូហៃអូនោះ គឺបានតែងធ្វើសកម្មភាពបៀតបៀន និងរំលោភបំពានផ្លូវភេទទៅកាន់និស្សិតស្រីប្រុសជាច្រើនរយនាក់ជាបន្តបន្ទាប់គ្នាក្រោមហេតុផលត្រួតពិនិត្យសុខភាពរាងកាយ ខណៈពាក្យបណ្តឹងផ្លូវការពីអតីតនិស្សិតរងគ្រោះមានចំនួនសរុបជាង ៥០០ពាក្យបណ្តឹងឯណោះ។ យ៉ាងណាក្តី ការផ្តល់សំណងត្រូវបានធ្វើឡើងជាបន្តបន្ទាន់តាមប្រភេទពាក្យបណ្តឹង ហើយការផ្តល់ប្រាក់សំណងចំនួន ១០០លានដុល្លារខាងលើនេះគឺជាការដោះស្រាយពាក្យបណ្តឹងចំនួន ២៧៩ករណីប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time